Friday, September 7, 2012

អត្ថប្រយោជន៍របស់​ ផ្លែអម្ពិលចំពោះសុខភាព

ដោយ:www.health.com
ផ្លែអម្ពិល គឺជាប្រភេទផ្លែឈើមួយប្រភេទ ដែលមានប្រភពមកពី ដើមរុក្ខជាតិខ្ពស់ម្យ៉ាង ដែលមានដុះ នៅក្នុងប្រទេសអាស៊ី និង អាហ្វ្រិកខាងជើង។ សាច់ផ្លែខាងក្នុង គឺជាផ្នែកដ៏សំខាន់ នៃផ្លែអម្ពិលនេះ ដែល វាត្រូវបានគេប្រើ នៅក្នុងផលិតផលអាហារ មួយចំនួន។ នៅពេលដែលពួកវានៅមិនទាន់ទុំ នោះវាមានរស ជាតិជូរមុត ដែលវាមានកម្រិតនៃជាតិអាស៊ីត យ៉ាងខ្ពស់។ ផ្លែអម្ពិលដែលនៅមិនទាន់ទុំ ត្រូវបានគេយក វា ទៅប្រើក្នុង ម្ហូបអាហារផ្សេងៗនិង ធ្វើជាស្កគ្រាប់ នៅក្នុងប្រទេសអាស៊ី និង អាមេរិកឡាទីន ។

Thursday, September 6, 2012

អ្នកជំងឺទឹកនោមផ្អែម គួរកំណត់ការ ទទួលទានបាយ

Thursday, 06 September 2012 08:33 ដោយ៖ www.health.com.kh-Posted ID:093
តាមគោលការណ៍ ទូទៅ គេបានណែនាំអោយអ្នក កើតជំងឺទឹកនោមផ្អែម គួររឹតត្បិត ការទទួលយកជាតិ កាបូនអ៊ីដ្រាតដែលមាន នៅក្នុងបាយមក នៅត្រឹម ចំនួន ២៥%ក្នុងមួយ ពេល ដោយ៥០% ទទួលបានពីបន្លែ ផ្លែឈើនិង ២៥% ទៀតបានមកពី អាហារដែលមាន ជាតិប្រូតេអ៊ីនច្រើន ដូចជា ត្រី សាច់ និង ស៊ុត។ ទោះយ៉ាងនេះក្ដីជាតិ កាបូន អ៊ីដ្រាតមិនដូចគ្នាទាំងអស់ទេ ។ ឧទាហរណ៍ ជាតិកាបូនអ៊ីដ្រាត នៅក្នុងបាយត្រូវ បានរំលាយនិង ជ្រាបចូលយ៉ាងលឿនទៅក្នុង ខ្លួន និងធ្វើអោយជាតិស្ករ នៅក្នុង ឈាម ឡើងខ្លាំង ឯ ជាតិកាបូនអ៊ីដ្រាតនៅក្នុងមី ឬ គុយទាវវិញ ត្រូវបានរំលាយ និងជ្រាបចូលទៅ ក្នុងខ្លួនយឺតជាង។

វិធីបំបាត់ស្លេស នៅក្នុងបំពង់ក ដោយមិន ចាំបាច់ប្រើថ្នាំ

Thursday, 06 September 2012 14:44 ដោយ៖ www.health.com.kh-Posted ID:093
អ្នកភ្ញាក់ឡើង នៅពេលព្រឹក ជាមួយនឹងអាការតឹងណែន នៅក្នុងបំពង់ក របស់អ្នក និង ក្អកមក ជាមួយនឹង ស្លេសជាច្រើន ហើយនាពេលភ្លាមៗនោះ អ្នកមានអារម្មណ៍ថាឈឺចាប់ នៅក្នុងបំពង់ក ផងដែរ។ អ្វីដែលអាក្រក់ជាងនេះ នោះគឺអ្នកមិនចង់ចេញទៅក្រៅ ដើម្បីរកទិញថ្នាំនោះទេ។ ដូចនេះ អត្ថបទមួយនេះ នឹងធ្វើការបង្ហាញអ្នកនូវវិធី ដែលអ្នកអាចសំអាត នូវបំពង់ក របស់អ្នកបាន ដោយការប្រើ ជាមួយនឹងវត្ថុដែល អ្នកមានជាស្រេច នៅក្នុងផ្ទះរបស់អ្នក ។

Sunday, September 2, 2012

ស្វែងយល់​ពី​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​

source : fpmonline
ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ដែល​ភាសា​អាង់គ្លេស​ហៅថា ស្ដ្រូក​(stroke) គឺជា​មូលហេតុ​ទូទៅ​ទី ៣ នៃ​មរណភាព​នៅក្នុង​លោកខាងលិច ហើយ​វា​ក៏​បាន​ឆក់យក​ជីវិត ជនជាតិ​កម្ពុជា​យើង​ជាច្រើន​នាក់​ជា​រៀងរាល់ឆ្នាំ​ផងដែរ​។ វា​ជា​ស្ថានភាព​សង្គ្រោះបន្ទាន់ និង​តម្រូវ​អោយ​នាំ​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​រយៈពេល​បី​ម៉ោង​ដំបូង ចាប់ពី​ពេល​ដែល​ជំងឺ ដាច់​សរសៃឈាម​នៅក្នុង​ខួរក្បាល​នេះ​បានចាប់ផ្ដើម​។​

ដេកច្រើន ឬ តិចពេកប្រឈមនឹងជំងឺទឹកនោមផ្អែម

Written by ភ្នំពេញដេលីញូវ
ការសិក្សាមួយអំពីផលប៉ះពាល់ចំពោះ សុខភាពតាមរយៈការដេកច្រើន ពេក ដែលបានធ្វើការសិក្សាទៅលើជនជាតិ អាមេរិកាំងជិត៩.០០០ នាក់ គេ បានរកឃើញថា អ្នកដែលដេកលើសពី ៩ ម៉ោង ក្នុងមួយយប់នឹងប្រឈម ចំពោះការកើតជំងឺទឹកនោមផ្អែមកើនឡើងពីរដងបើប្រៀបធៀបទៅនឹងអ្នកដែល ដេកមួយយប់ ៧ ម៉ោង ។ ថ្វីបើគេនៅមិនទាន់អាចធ្វើការសន្និដ្ឋានបានថា ការដេកច្រើនពេកអាចនាំឱ្យកើតជំងឺទឹកនោមផ្អែមក៏ដោយ ប៉ុន្តែការសិក្សា នេះក៏បានណែនាំថា ការដេកលើសពី ៩ ម៉ោង ក្នុងមួយយប់ជាប្រចាំអាច ជាសញ្ញាមិនល្អមួយនៃបញ្ហាសុខភាព ។ ដោយការប្រឈមចំពោះការកើតជំងឺទឹកនោមផ្អែមមិនមែនកើតតែទៅ លើអ្នកដែលដេកច្រើនប៉ុណ្ណោះទេ ។ ដោយឡែកអ្នកដែលដេកតិចជាង ៥ ម៉ោង ក្នុងមួយថ្ងៃក៏អាចប្រឈមទៅនឹងការកើតជំងឺទឹកនោមផ្អែមក្នុងកម្រិតតែ មួយ ។

សមាធិដើម្បីសុខភាពរាងកាយ

Written by ភ្នំពេញដេលីញូវ
ប្រសិនបើលោកអ្នកមានអារម្មណ៍ ថាអស់កម្លាំងល្ហិតល្ហៃ រាងកាយមិន រវៀសរវៃ ខួរក្បាល ហាក់ដូចជាស្មុគស្មាញ នោះ ណែនាំឱ្យសាកល្បងបិទត្រចៀក បិទភ្នែក ហើយកាត់ផ្តាច់ការ ចាប់ អារម្មណ៍ពីពិភពលោកខាងក្រៅមួយរយៈ រួចហើយចិត្តផ្តោតទៅលើខ្យល់ដង្ហើមក្នុងមួយ ថ្ងៃត្រឹមតែ ៣-១២ នាទី ដោយព្យាយាមធ្វើឱ្យបានរាល់ថ្ងៃនោះ លោកអ្នកនឹងបានឃើញពី ភាពប្រែប្រួលសុខភាពបានរឹងមាំ ខួរក្បាលស្រឡះល្អស្ទើរតែមិនគួរឱ្យជឿ ។

Sunday, August 26, 2012

គ្រូស្នេហ៍សារិកាចារអណ្តាត

Written by ភ្នំពេញដេលីញូវ
អប្បិយជំនឿពាក់ព័ន្ធទៅនឹង មន្តអាគមឧមអាមស្នេហ៍ស្និទ្ធ​​​ បានកើតមាននៅក្នុងផ្នត់គំនិត​ របស់ខ្មែរយើងតាំងពីយូរ លង់ណាស់មកហើយ ហើយ កំពុងតែដក់ជាប់នៅក្នុងផ្នត់ គំនិត និង មានជំនឿយ៉ាងមុតមាំនៅឡើយ ។ រហូតមកដល់សម័យបច្ចុប្បន្ននេះការជឿទៅលើអាគមគាថា ស្រោចទឹក ធ្វើខ្សែ ចង្កេះ ដាក់ស្នេហ៍សារិកាចារបន្ទន់​ចិត្តឱ្យអ្នកផងអាណិតស្រឡាញ់ ចូលចិត្តនៅតែទទួលការពេញនិយមនៅឡើយ ។ ទន្ទឹមនឹងនេះដែរ គ្រូ ស្នេហ៍ដែល​ ល្បីថាមានបារមីកាន់ខ្នងរងមុខម្នាក់ពូកែខាងទស្សន៍ទាយ ដោះអំពើ ធ្វើខ្សែគាថាស្រោចទឹកលើករាសី ល្បីខាងចារស្នេហ៍ សារិកាលិនថោង ម្នាក់ត្រូវបានមនុស្សម្នាចេញចូលទៅពឹងពាក់ មិនដាច់ ជាពិសេសស្រីៗនាំគ្នាចូលទៅឱ្យលោកគ្រូចារ មន្តស្នេហ៍សារិកាលើអណ្តាត ដើម្បីទាក់ទាញអន្ទង ចិត្តស្វាមី ឬ ប្រុសស្នេហ៍កុំឱ្យមានចិត្តបែកបែរ ។