Thursday, September 6, 2012

វិធីបំបាត់ស្លេស នៅក្នុងបំពង់ក ដោយមិន ចាំបាច់ប្រើថ្នាំ

Thursday, 06 September 2012 14:44 ដោយ៖ www.health.com.kh-Posted ID:093
អ្នកភ្ញាក់ឡើង នៅពេលព្រឹក ជាមួយនឹងអាការតឹងណែន នៅក្នុងបំពង់ក របស់អ្នក និង ក្អកមក ជាមួយនឹង ស្លេសជាច្រើន ហើយនាពេលភ្លាមៗនោះ អ្នកមានអារម្មណ៍ថាឈឺចាប់ នៅក្នុងបំពង់ក ផងដែរ។ អ្វីដែលអាក្រក់ជាងនេះ នោះគឺអ្នកមិនចង់ចេញទៅក្រៅ ដើម្បីរកទិញថ្នាំនោះទេ។ ដូចនេះ អត្ថបទមួយនេះ នឹងធ្វើការបង្ហាញអ្នកនូវវិធី ដែលអ្នកអាចសំអាត នូវបំពង់ក របស់អ្នកបាន ដោយការប្រើ ជាមួយនឹងវត្ថុដែល អ្នកមានជាស្រេច នៅក្នុងផ្ទះរបស់អ្នក ។

 • ក្អក ឲ្យមានប្រសិទ្ធភាព: យើងអាចធ្វើវាបាន ដោយការងូតទឹកក្តៅឧណ្ណៗ នោះកំដៅ ទាំងនេះ នឹងធ្វើឲ្យស្លេសរបស់អ្នក នឹងមានភាពងាយស្រួលនឹង ក្អកចេញមក។ ធ្វើការខ្ពុរមាត់ ជាមួយនឹងទឹកក្តៅល្មម ឲ្យបាន ៣០វិនាទី និង លេបវាខ្លះ។ ការផឹកភេសជ្ជៈក្តៅឧណ្ណៗ ក៏មានប្រយោជន៍ដែរ តែទោះជាយ៉ាងណាក៏ដោយ ការងូតទឹកក្តៅឧណ្ណៗ គឺអាចនឹងមាន ប្រសិទ្ធភាពយូរជាង ការផឹកទឹកក្តៅ ដែលវានឹងអាចជួយបង្កើនកំដៅ ទៅលើរាងកាយទាំងមូល របស់អ្នកបាន ។
 • ពាក់អ្វី ដែលអាចការពារដើមទ្រូងរបស់អ្នក ពីខ្យល់: អ្នកអាចពាក់នូវកន្សែងរុំក ដើម្បីជួយឲ្យ រាងកាយអ្នកមាន ភាពកក់ក្តៅ ដោយមិនចាំបាច់ធ្វើ ការកំដៅខ្លួនប្រាណទាំងមូល របស់អ្នក។
 • ធ្វើការក្រហ៊ឹម នៅពេលដែល អ្នកអាចធ្វើបាន: វិធីនេះ គឺអាចជួយបំផ្លាញស្លេស ដែលមានជាប់ នៅក្នុងបំពង់កអ្នក។ • អ្នកត្រូវធ្វើការខាកស្តោះ ហើយមិនត្រូវលេបវានោះទេ: ធ្វើការខាកស្លេស ឲ្យមានអនាម័យល្អ ដល់អ្នកជុំវិញខ្លួន ដោយអ្នកត្រូវប្រាកដថា អ្នកមិនបានធ្វើការ លេបស្លេសនេះទេ តាមដែលវានឹង អាចធ្វើឲ្យវា នៅស្ទះជាប់នឹង បំពង់កអ្នកទៀតបាន ។
 • បង្កើតភេសជ្ជៈ ដែលអាចជួយកាត់ ឬ យកស្លេស្មចេញ ពីក្នុងបំពង់កអ្នក: ការផឹកភេសជ្ជៈក្តៅ (ទឺកដោះគោ គឺហាក់នឹងមិនអាច ជួយអ្នកបានច្រើននោះទេ) ទឹកក្តៅដែលប្រើអំបិល (គឺល្អបំផុត) , ទឹកក្តៅឧណ្ណៗ ដោយដាក់ទឹកឃ្មុំ និង ក្រូចឆ្មារ ឬ ប្រើទឹកឃ្មុំមួយស្លាបព្រា។
 • ទទួលទាន នំបុ័ងអាំង: នំបុ័ងអាំង គឺជាអាហារដ៏ល្អ ក្នុងការបំបែកស្លេសនិង ជួយបញ្ជូនវាទៅ កាន់អាស៊ីត នៅក្នុងក្រពះ តាមដែលវាអាចសំអាត បំពង់កបានថ្នមៗ និង ជួយយកស្លេស ចេញពី ក្នុងបំពង់ក បានយ៉ាងមានប្រសិទ្ធភាព ។
 គន្លឹះបន្ថែម • អ្នកមិនត្រូវខំប្រឹងក្អកខ្លាំងពេក នោះទេព្រោះវានឹងអាចបំផ្លាញ បំពង់ករបស់អ្នក ឬអាច ធ្វើឲ្យ វាកាន់តែមានសភាព អាក្រក់ជាងមុន។ អ្នកក៏ អាចនឹងធ្វើឲ្យឆ្អឹងជំនី បាក់ ឬបំផ្លាញដល់ សាច់ដុំដែលមាន នៅក្រោមឆ្អឹងជំនី របស់អ្នកបានផងដែរ ។ • ដាក់តំបន់ត្រង់ក ឲ្យមានភាពកក់ក្តៅ តាមដែលអ្នកអាចធ្វើបាន។ • ការគេង ប្រហែលជា អាចជួយអ្នកបាន ប៉ុន្តែពេលខ្លះ ការគេងយូរពេកគឺអាច ធ្វើឲ្យស្លេស្ម កើនឡើងច្រើនជាងមុន ៕

No comments:

Post a Comment