Thursday, September 6, 2012

អ្នកជំងឺទឹកនោមផ្អែម គួរកំណត់ការ ទទួលទានបាយ

Thursday, 06 September 2012 08:33 ដោយ៖ www.health.com.kh-Posted ID:093
តាមគោលការណ៍ ទូទៅ គេបានណែនាំអោយអ្នក កើតជំងឺទឹកនោមផ្អែម គួររឹតត្បិត ការទទួលយកជាតិ កាបូនអ៊ីដ្រាតដែលមាន នៅក្នុងបាយមក នៅត្រឹម ចំនួន ២៥%ក្នុងមួយ ពេល ដោយ៥០% ទទួលបានពីបន្លែ ផ្លែឈើនិង ២៥% ទៀតបានមកពី អាហារដែលមាន ជាតិប្រូតេអ៊ីនច្រើន ដូចជា ត្រី សាច់ និង ស៊ុត។ ទោះយ៉ាងនេះក្ដីជាតិ កាបូន អ៊ីដ្រាតមិនដូចគ្នាទាំងអស់ទេ ។ ឧទាហរណ៍ ជាតិកាបូនអ៊ីដ្រាត នៅក្នុងបាយត្រូវ បានរំលាយនិង ជ្រាបចូលយ៉ាងលឿនទៅក្នុង ខ្លួន និងធ្វើអោយជាតិស្ករ នៅក្នុង ឈាម ឡើងខ្លាំង ឯ ជាតិកាបូនអ៊ីដ្រាតនៅក្នុងមី ឬ គុយទាវវិញ ត្រូវបានរំលាយ និងជ្រាបចូលទៅ ក្នុងខ្លួនយឺតជាង។
ដូច្នេះអ្នកកើត ជំងឺទឹកនោមផ្អែម គួរចៀសវាងនូវអាហារ ដែលមានសន្ទស្សន៍ ជាតិស្ករខ្ពស់។ ដោយហេតុថា សន្ទស្សន៍នេះបង្ហាញថាតើ ប្រភេទអាហារផ្សេងៗ នឹងត្រូវរំលាយនិង ជ្រាបចូលទៅ ក្នុងខ្លួនលឿនប៉ុណ្ណានោះ វាត្រូវបានគេប្រើសំរាប់ស្មាន នូវឥទ្ធិពលនៃអាហារ មកលើជាតិស្ករ នៅក្នុងឈាម។ ទស្សនទានសម្រាប់សន្ទស្សន៍ដែល ចំណាត់ថ្នាក់អាហារផ្សេងៗ ត្រូវបានបង្កើតឡើង ដោយក្រុមមួយ ដែលដឹកនាំដោយ David Jen Kin ដែលជាអ្នក ឯកទេសអាហាររូបត្ថម្ភ កាណាដានៅសកលវិទ្យាល័យ តូរ៉ុងតូ កាលពីឆ្នាំ ១៩៨១ ។ នៅពេលដែលសន្ទស្សន៍ នោះបានបង្កើតឡើង គេសន្មត់ថា គ្លុយកូសសុទ្ធ ត្រូវបានរំលាយ និង ជ្រាបចូលក្នុងខ្លួនលឿន ជាងអាហារដទៃ ទៀត ដែលមានជាតិ កាបូនអ៊ីដ្រាត ។ ដូច្នេះគ្លុយកូសក៏ត្រូវ កំណត់ថាមានតម្លៃ ១០០ ។ ប៉ុន្ដែចាប់តាំងពីពេល នោះមកគេរក ឃើញថា កាបូន អ៊ីដ្រាតបានមកពីអង្ករផ្កាម្លិះ មានតម្លៃ សន្ទស្សន៍ជាតិស្ករ១០៩ ពីព្រោះវាត្រូវបានជ្រាប ចូលក្នុងខ្លួន លឿនជាងគ្លុយ កូសសុទ្ធទៅទៀត ហើយមានផលប៉ះពាល់ទៅលើកម្រិត ជាតិស្ករនៅក្នុង ឈាមខ្លាំងជាង ។ ករណីដូចគ្នានេះកើតមាចំពោះ ម៉ាល់តូសដែលជាឌីសាការីត ផលិតឡើងជាផ្នែកមួយ នៃការផលិតស្រាបៀរ ដែលមានតម្លៃ សន្ទស្សន៍ជាតិស្ករ ១០៥ ។ តម្លៃសន្ទស្សន៍ជាតិស្ករ នៃប្រភេទអាហារ ផ្សេងៗក្នុងក្រុមតែមួយ ដូចជា អង្ករ និង ដំឡូង អាចខុសប្លែកគា្នជាខ្លាំង ។ ការប្រែប្រួលដទៃ ទៀតអាច បណា្ដលមកពី ការទុំ ឬក៏ របៀប ចម្អិនអាហារ និង អ្វីដែលយកមក បរិភោគជាមួយវា ។ ឧទាហរណ៍ បាយមានតម្លៃសន្ទស្សន៍ជាតិស្ករ ខ្ពស់ជាងបាយដែលបរិភោគជាមួយអាហារដទៃទៀតដូចជា ត្រី ។ ដូច្នេះគេ អោយយោបល់ថា អ្នកជំងឺទឹក នោមផ្អែមមិនត្រូវបរិភោគ អាហារដែលសម្បូរ កាបូនអ៊ីដ្រាតមួយមុខឡើយ ៕

No comments:

Post a Comment