Sunday, September 2, 2012

ស្វែងយល់​ពី​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​

source : fpmonline
ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ដែល​ភាសា​អាង់គ្លេស​ហៅថា ស្ដ្រូក​(stroke) គឺជា​មូលហេតុ​ទូទៅ​ទី ៣ នៃ​មរណភាព​នៅក្នុង​លោកខាងលិច ហើយ​វា​ក៏​បាន​ឆក់យក​ជីវិត ជនជាតិ​កម្ពុជា​យើង​ជាច្រើន​នាក់​ជា​រៀងរាល់ឆ្នាំ​ផងដែរ​។ វា​ជា​ស្ថានភាព​សង្គ្រោះបន្ទាន់ និង​តម្រូវ​អោយ​នាំ​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​រយៈពេល​បី​ម៉ោង​ដំបូង ចាប់ពី​ពេល​ដែល​ជំងឺ ដាច់​សរសៃឈាម​នៅក្នុង​ខួរក្បាល​នេះ​បានចាប់ផ្ដើម​។​
​អ្វី​ទៅជា​ជំងឺ​ដាច់​សរសៃឈាម​នៅ​ក្នុង​ខួរក្បាល​? ​ជំងឺ​ដាច់​សរសៃឈាម​នៅ​ក្នុង​ខួរក្បាល​នេះ​គឺជា​ការ​កាត់ផ្ដាច់​ការផ្គត់ផ្គង់​ឈាម​ភ្លាមៗ​ទៅកាន់​ខួរក្បាល​ដោយសារ​ការស្ទះ​សរសៃឈាម​ឬ​ក៏​ដោយសារ​ការ​ធ្លាយ​សរសៃឈាម​ដែល​ទៅ​ចិញ្ចឹម​ខួរក្បាល​។​ ​វា​ច្រើន​កើតមាន​ចំពោះ​មនុស្ស​ចាស់ ដែល​មាន​វ័យ​លើសពី​៥៥​ឆ្នាំ​។ ប៉ុន្ដែ វា​មិនមែន​មានន័យថា មនុស្ស​វ័យក្មេង​មិន​អាច​ទទួល​រងគ្រោះថ្នាក់​សរសៃឈាម​នៅក្នុង​ខួរក្បាល​នោះឡើយ​។ ក៏​ប៉ុន្ដែ​ក្នុង​ចំណោម ១០ ករណី មាន ៩ ករណី​ហើយ​ដែល មាន​អាយុ​លើសពី​៥៥​ឆ្នាំ​។ កាលណា​មនុស្ស​យើង​កាន់តែ​ចាស់ យើង​នឹង​កាន់តែ​មាន ហានិភ័យ​នាំអោយ​កើត​មាន​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​នេះ​។​ ​ព័ត៌មាន​ដែល​ល្អ គឺ​ថា​គ្រោះថ្នាក់​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​មួយ ចំនួន​ធំ (៨០​ភាគរយ​) អាច​នឹង​ចៀសវាង​បាន​។ ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​កើតឡើង​នៅ​ពេល​ណា​ដែល​មាន​ការផ្គត់ផ្គង់​ឈាម​មិន​គ្រប់គ្រាន់​ទៅឱ្យ​ខួរក្បាល​ធ្វើឱ្យ​ជាលិកា​ខួរក្បាល​ត្រូវ​ខូចខាត ឬ​បំផ្លាញ​ចោល៕ (ដក​ស្រង់​ពី​គេហទំព័រ​ health.com.kh)

No comments:

Post a Comment