Sunday, September 2, 2012

សមាធិដើម្បីសុខភាពរាងកាយ

Written by ភ្នំពេញដេលីញូវ
ប្រសិនបើលោកអ្នកមានអារម្មណ៍ ថាអស់កម្លាំងល្ហិតល្ហៃ រាងកាយមិន រវៀសរវៃ ខួរក្បាល ហាក់ដូចជាស្មុគស្មាញ នោះ ណែនាំឱ្យសាកល្បងបិទត្រចៀក បិទភ្នែក ហើយកាត់ផ្តាច់ការ ចាប់ អារម្មណ៍ពីពិភពលោកខាងក្រៅមួយរយៈ រួចហើយចិត្តផ្តោតទៅលើខ្យល់ដង្ហើមក្នុងមួយ ថ្ងៃត្រឹមតែ ៣-១២ នាទី ដោយព្យាយាមធ្វើឱ្យបានរាល់ថ្ងៃនោះ លោកអ្នកនឹងបានឃើញពី ភាពប្រែប្រួលសុខភាពបានរឹងមាំ ខួរក្បាលស្រឡះល្អស្ទើរតែមិនគួរឱ្យជឿ ។
ការធ្វើសមាធិមានច្រើនវិធីដោយការស្រាវជ្រាវជាច្រើនបានរកឃើញថា ៖ ខួរក្បាលស្រឡះល្អ : លទ្ធផលពិសោធនៅឯ បរទេសបានរកឃើញថា ការអង្គុយសមាធិជួយ បង្កើនប្រតិកម្ម រលកខួរក្បាលអាល់ហ្វា និង ធីតា (រលកអគ្គិសនីជួយកាត់បន្ថយភាពច្របូកច្របល់នៅក្នុងខួរក្បាលទើបអាចធ្វើឱ្យ ចិត្តស្ងប់ និង បានធូរ ស្រាលនៅក្នុងអារម្មណ៍ ។ ចំណែកការហ្វឹកហាត់ វិញមិនពិបាកដូចជាការគិតនោះទេ គ្រាន់តែធ្វើ សមាធិឱ្យបាន រាល់ថ្ងៃរយៈពេល ២ ខែ ចំណែកផ្សេងៗ នៃស្នូលសរសៃប្រសាទនឹងបានរឹងមាំឡើងវិញ ។ អារម្មណ៍ល្អ : ការហ្វឹកហាត់សមាធិរាល់ថ្ងៃ ខួរ ក្បាលត្រង់ចំណែកមានតួនាទីគ្រប់គ្រងអារម្មណ៍ឱ្យល្អនឹងលែង គិតច្របូកច្របល់ ។ ការធ្វើសមាធិ ប្រភេទខ្លះទៀតជួយបង្កើតសាច់ដុំខួរក្បាលត្រង់ចំណែក កណ្តាលដែលញក់ព័ន្ធជាមួយអារម្មណ៍ យល់ចិត្តយល់ ថ្លើមយកចិត្តទុកដាក់ទៅលើអ្នកដទៃ និង មិនចេះ ខ្លាចញញ្ញើត នោះលោកអ្នកអាចគ្រប់គ្រងអារម្មណ៍ បានកាន់តែល្អឡើង និង លែងមើលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន នៅទីបំផុតក៏ប្រែក្លាយទៅជា មនុស្សម្នាក់គួរឱ្យរស់នៅក្បែរបំផុត ។ សួត និង បេះដូងរឹងមាំ : សមាធិជាវិធីមួយដ៏ វិសេសក្រៃលែង ព្រោះវាជួយគ្រប់គ្រងប្រតិកម្ម នៃប្រព័ន្ធ សរសៃប្រសាទឈ្មោះបារ៉ាស៊ីមប៉ាតេទិក ដែលជាចំណែកមួយគ្រប់គ្រងសភាវៈសម្រាកឬស្ងៀម ស្ងប់ (មួយផ្នែក ទៀតនៃប្រតិកម្ម គឺរាងកាយនឹងបញ្ជា ឱ្យតបស្នងបែបតទល់ឬចៀសវាង) ។ ចំណែកសួត វិញទទួលបានអុកស៊ីហ្សែនកើនឡើង និង ចង្វាក់ បេះដូងចាប់ផ្តើមលោតចុះខ្សោយហើយជួយកាត់ បន្ថយបន្ទុកការងារធ្ងន់ធ្ងររបស់សរសៃឈាម ។ ការ អង្កុយសមាធិជួយកាត់បន្ថយសម្ពាធឈាមបានរហូត ដល់ទៅ ៤ ចំណុច ជាពិសេសមានប្រសិទ្ធភាព បំផុតក្នុងការកាត់បន្ថយជំងឺបេះដូង ។ ជួយឱ្យធូរស្រាលបានពេញទំហឹង : ការធ្វើសមាធិ បានរាល់ថ្ងៃជួយបង្កើនចរន្តឈាមរត់ទៅចិញ្ចឹមខួរក្បាល ជួយកាត់បន្ថយអារម្មណ៍ខ្វាយខ្វល់ធ្វើឱ្យធូរស្រាល ផ្លូវចិត្ត (បើចរន្តឈាមរត់ទៅកាន់ខួរក្បាលបានកាន់ តែល្អ ការចងចាំក៏បានល្អប្រសើរទៅតាមនោះដែរ) ។ ជួយគ្រប់គ្រងចំណង់ : លោកអ្នកដឹងដែរទេថា ការអង្គុយសមាធិរាល់ថ្ងៃវាជួយកាត់បន្ថយកម្រិតជាតិ ស្ករនៅក្នុងសរសៃឈាមដែលជាដើមចមនៃរោគ ទឹកនោមផ្អែម ជាពិសេសជួយកាត់បន្ថយនូវចំណង់ អាហារប្រៃបានទៀតផង ។ ប្រព័ន្ធការពាររាងកាយបានរឹងមាំ : ទ្រឹស្តីមួយដែល ញក់ព័ន្ធនឹងការអង្គុយសមាធិបានញេលថា ការ អង្គុយ សមាធិជួយកាត់បន្ថយគំនិតក្នុងផ្លូវអវិជ្ជមាន ដែលជះផលអាក្រក់ដល់ប្រព័ន្ធការញររាងកាយ ។ ចំណែកទ្រឹស្តី មួយទៀតបានពោលថា ការធ្វើសមាធិ ជួយភ្ញោចឱ្យរាងកាយផលិតប្រព័ន្ធទប់ទល់រោគាកាន់ តែរឹងមាំឡើង ។ លើសពីនេះទៅទៀត ក្រុមអ្នកពិសោធ បានប្រាប់បន្ថែមទៀតថា អ្នកអង្គុយសមាធិរាល់ថ្ងៃ រាងកាយនឹងមាំមួនហើយធន់នឹងការឆ្លងមេរោគ ព្រម ទាំងអាចគ្រប់គ្រងអារម្មណ៍ឈឺចាប់នៅពេលមានរបួស ទៀតផង ៕

No comments:

Post a Comment