Wednesday, July 4, 2012
ហឹរតិចៗជួយឱ្យបេះដូងរឹងមាំ
Written by ភ្នំពេញដេលីញូវ
នៅក្នុងកិច្ចប្រជុំ និង ការតាំងពិព័រណ៍ ប្រចាំឆ្នាំនៃសមាគមគីមីរបស់សហរដ្ឋ អាមេរិកកន្លងមកថ្មីៗនេះលោកសាស្ត្រាចារ្យ ជឺន អាវីឆឺន អ្នកជំនាញផ្នែក វិទ្យាសាស្ត្រ អាហារ និង ការទទួលទានពី សាកលវិទ្យាល័យក្រុងហុងកុង ក្នុង ប្រទេសចិន បានបង្ហាញពីការងារពិសោធថា សារធាតុម៉្យាងឈ្មោះ Capsaicinoids ដែលធ្វើឱ្យម្ទេសមានរសជាតិហឹរក្តៅនោះ វាមានគុណភាពជួយថែ បំប៉នបេះដូងបានយ៉ាងល្អ ។ ដូច្នេះប្រសិនបើបានទទួលទានរាល់ថ្ងៃ វាជួយ កាត់បន្ថយជាតិកូឡេស្តេរ៉ូលនៅក្នុងឈាម ដោយបញ្ចោញមកតាមលាមក ជា ហេតុគ្មានការសន្សំជាតិខ្លាញ់នៅក្នុងរាងកាយនោះទេ ។
ជាងនេះទៅទៀត សារជាតិហឹរនេះជួយការពារមិនឱ្យហ្សែនដែលជា អ្នកធ្វើឱ្យសាច់ដុំក្នុងសរសៃឈាមរួញទៀតផង ។ នេះជាហេតុផលដែល បញ្ជាក់ថា ចរន្តឈាមអាចរត់ទៅចិញ្ចឹមបេះដូង និង អវយវៈដទៃៗទៀតបាន យ៉ាងងាយស្រួលនោះ ។ ប្រសិនបើចង់ឱ្យការបរិភោគម្ទេសមានប្រសិទ្ធភាព ក្នុងការកម្ចាត់កូឡេស្តេរ៉ូល គួរតែផ្តាច់អាហារដែលសម្បូរ ទៅដោយកូឡេស្តេរ៉ូលដាច់ខាត ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment