Thursday, June 21, 2012

Omega-3 ក្នុង​សាច់​ត្រី​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ខួរក្បាល

vorakchun
ក្រុម​អ្នកស្រាវជ្រាវ​ពី​អាហារ និង​ឱសថ​បានបង្ហាញ​នូវ​សារសំខាន់​នៃ​អាហារ​សាច់​ត្រី និង​គ្រឿង​សមុទ្រ​ជាច្រើន​មុខ​សម្រាប់​ជំនួយ​សុខភាព​ខួរក្បាល និង​ទប់ទល់​មិន​ឲ្យ​កើត​ជំងឺ​ភ្លេចភ្លាំង​ច្រើន តាមរយៈ​សាក​ពិសោធ​លើ​អ្នកស្ម័គ្រចិត្ត ១៧៦ នាក់ ដែល​ទទួលទាន​អាហារ​ដែល​ផ្ទុក DHA ដែលមាន​អាស៊ីដ​អូ​មេ​ហ្កា-៣ ដែល​គេ​រកឃើញ​នៅក្នុង​ខ្លួន​ត្រី បង្កង​និង​គ្រំ ត្រីសូ​ម៉ុ​ន ត្រី​ស្បៃ​កា ត្រី​សារ ឌី​ន ជាដើម។
គេ​ជឿថា​សារធាតុ DHA ជា​បច្ច័យ​សំខាន់​ក្នុងការ​ទប់ទល់​ពី​ជំងឺ​ភ្លេចមុខភ្លេចក្រោយ និង​អាការ​វង្វេងវង្វាន់។ តាម​ការសិក្សា​នៅ​អាមេរិក​បាន​រកឃើញថា សារធាតុ​អាស៊ីដ​ម្យ៉ាង​ដែល​រកឃើញ​ប្រភព​នៅក្នុង​ខ្លួន​ត្រី​សមុទ្រ​អាច​បង្កើន​ដល់​សមត្ថភាព​នៃ​មុខងារ​ចងចាំ​របស់​ខួរក្បាល​បាន ១៥ ភាគរយ។ ហេតុនេះ​គេ​បាន​ណែនាំ​ថា ដើម្បី​សុខភាព​ល្អ គួរ​ទទួលទាន​អាហារ​ដែលមាន​សាច់​ត្រី​យ៉ាងហោចណាស់ ២ ដង​ក្នុង ១ សប្តាហ៍ ជាពិសេស​អាហារ​សមុទ្រ​ដើម្បី​បញ្ចៀស​នូវ​ការ​ថមថយ​ចុះ​នៃ​ការចងចាំ​របស់​ខួរក្បាល៕ ប្រភពពី​AFP

No comments:

Post a Comment