vorakchun
នេះជាវិធីជួយឲ្យសម្បុរស្បែកស្រស់ ម៉ដ្ឋរលោងដោយវិធីសាមញ្ញ ហើយអាចធ្វើបានដោយខ្លួនឯង មិនសូវចំណាយពេលនិងលុយកាក់ច្រើន ហើយអាចអនុវត្តបានជារៀងរាល់ថ្ងៃជាមួយនឹងសភាពស្បែកទាំងស្ងួត ឬមានសំណើមទៀតផង ព្រោះមូលហេតុដែលធ្វើឱ្យស្បែកមិនស្អាត ឡើងគគ្រើម ស្រអាប់មានច្រើនយ៉ាង ជាពិសេសការប្រើផលិតផលគ្រឿងសម្អាងមិនត្រូវនឹងស្បែកធ្វើឱ្យប្រតិកម្មស្បែក ឬចេញជាកន្ទួលរមាស់បាន។
ម្យ៉ាងទៀតការលាបឡេ ហើយដើរហាលថ្ងៃក្ដៅច្រើនក៏នាំឱ្យបែកញើស និងធ្វើឱ្យស្បែកក្រៀមស្ងួតហើយប្រែក្លាយទៅជាស្បែកខ្មៅកខ្វក់។ វិធីខាត់ស្បែកតាមបែបធម្មជាតិជាមធ្យោបាយដែលមិនប្រើផលិតផលគីមី ដោយប្រើត្រឹមរុក្ខជាតិឱសថ ឬធញ្ញជាតិពិតៗ ដូចជា មើមរមៀត ក្រូចឆ្មារ ក្រូចពោធិ៍សាត់ និងអំបិលជាដើម ហេតុនេះសូមសាកល្បងប្រើរបៀបខាត់សម្អាតស្បែកដូចខាងក្រោម៖
ទី១- អ្នកត្រូវច្របាច់ផ្លែក្រូចឆ្មារត្រងយកទឹក រួចលាយជាមួយអំបិលម៉ត់ហើយយកមកលាបនៅលើខ្លួនប្រាណឱ្យសព្វទុកប្រហែលជា ១៥នាទី ទើបលាងសម្អាតខ្លួន។
វិធីទី២- អាចច្របាច់ក្រូចពោធិ៍សាត់ដើម្បីយកទឹកលាយជាមួយមើមរមៀតម៉ដ្ឋឱ្យខាប់ រួចយកមកលាបនៅលើស្បែកឱ្យសព្វ ទុកវាប្រហែលជា ១៥នាទី ទើបលាងសម្អាតខ្លួន។
វិធីទី៣- ប្រើអំបិលដោយមិនលាយជាមួយអ្វីទាំងអស់ហើយយកមកខាត់នៅលើស្បែកឱ្យសព្វយកដៃជូតវាចុះឡើងៗលើស្បែកដោយប្រើពេលប្រមាណជា ១៥នាទី ឬយូរជាងនេះបន្ដិចក៏បាន។ បន្ទាប់មកត្រូវលាងសម្អាតខ្លួនឱ្យស្អាត ដើម្បីកុំឱ្យ អំបិលជាប់ក្រាមជាប់នឹងស្បែក។
វិធីទី៤- យកផ្លែក្រូចពោធិ៍សាត់មកចិតជាចំណិតៗ ហើយជូតលើស្បែកបន្ទាប់មកលាងសម្អាតខ្លួនវិញ។ វិធីនេះប្រើរយៈ ពេលតែ ១៥នាទី ឬប្រើរយៈពេលយូរជាងនេះបន្ដិចក៏បាន។
ប្រសិនបើព្យាយាមខាត់ស្បែកតាមវិធីនេះជារៀងរាល់ថ្ងៃនឹងធ្វើឱ្យលោកអ្នកបំបាត់ស្លាកស្នាមខ្មៅអុជៗ និងជួយឱ្យស្បែកសម៉ដ្ឋរលោងស្អាត ប៉ុន្ដែវាអាចធ្វើឱ្យមុខរបួសថ្មីៗឬកន្ទួលរមាស់ផ្សាក្រហាយបានដោយសារក្រូចឆ្មារ និងក្រូចពោធិ៍សាត់មានជាតិអាស៊ីតបន្តិចៗដែរ៕ប្រភពពី sanook
No comments:
Post a Comment