Wednesday, June 20, 2012

សារប្រយោជន៍​នៃ​សារធាតុ Flavonoids ចំពោះ​សុខភាព

vorakchun
កាលពីថ្មីៗនៅ​សហរដ្ឋអាមេរិក​ការសិក្សា​មួយ​បាន​រកឃើញ​បន្ថែម​ពី​សារសំខាន់​នៃ​សារធាតុ Flavonoid ដែលមាន​ក្នុង​ផ្លែក្រូច​ចំពោះ​សុខភាព​ហើយ​តាម រយៈ​ទិន្នន័យ​រយៈពេល ១៤ឆ្នាំ​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុមគ្រូពេទ្យ​អា​មេ រិ​ក​ដែល​ធ្វើ​ពិសោធន៍​លើ​ស្ត្រី​ចំនួន ៦៩.៦២២នាក់​ក្រោយពី​បានផ្តល់​ចម្លើយ​ចំពោះ​សំណួរ​ដែល​ទាក់ទង​នឹង​ការបរិភោគ​បន្លែ​និង​ផ្លែឈើ​ហើយ​វត្ថុបំណង​នៃ​ការសិក្សា​នោះ​ស្វែងយល់​ពី​អានុភាព​នៃ​សារធាតុ​ហ្លា​វ៉ូ​ណ​យស៍​ដែលមាន​ក្នុង​ផ្លែឈើ បន្លែ និង​ក្នុង​ស្រាក្រហម​និង​ឥទ្ធិពល​វា​ចំពោះ​សុខភាព​មនុស្ស។
ខណៈដែល​សារធាតុ ហ្លា​វ៉ូ​ណ​យស៍ បានបង្ហាញ​ផលប្រយោជន៍​ក្នុងការ​ទប់ស្កាត់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ព្រោះ​មនុស្ស​ដែល​ទទួលទាន​ផ្លែក្រូច​ពោធិសាត់​និង​ក្រូច​ត្លុង​និង​ការ​ពិសា​ទឹក​ផ្លែឈើ​ទាំង​នោះបាន​បង្ហាញថា​វា​បាន​ជួយ​កាត់បន្ថយ​នូវ​ហានិភ័យ​នៃ​ការកើត​ជំងឺស្ត្រូក​ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន ទៅដល់ ១៩%។ ការសិក្សា​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា សារធាតុ ហ្លា​វ៉ូ​ណ​យស៍ ដែល​បាន​ពី​ផ្លែក្រូច​អាចជួយ​ប្រឆាំងនឹង​ការឡើង​ទម្ងន់ ជួយ​ទប់ទល់​គ្រោះថ្នាក់​នៃ​ការកើត​ជំងឺ​ទឹកនោមផ្អែម​និង​ជំងឺ​បេះដូង​បាន​មួយចំណែក​ផងដែរ៕

No comments:

Post a Comment