Tuesday, June 19, 2012
ទឹកដោះម្តាយជាកំពូលឱសថជួយអាយុជីវិតទារក
vorakchun
របកគំឃើញខាងវេជ្ជសាស្ត្រដែលទាក់ទងនឹងជំងឺសាយដ៍ (SIDS: Sudden Infant Death Syndrome: ការស្លាប់ខណៈគេងលក់របស់ទារក) បានបង្ហាញថា ទឹកដោះម្តាយមានសារប្រយោជន៍មិនអាចកាត់ថ្លៃបានចំពោះការលូតលាស់ធំធាត់ និងចៀសផុតពីជំងឺរបស់ទារក ហើយក៏អាចជួយទប់ទល់ការបាត់បង់ជីវិតក្នុងពេលគេងរបស់ទារកផងដែរ។
ក្នុងការសិក្សាស្រាវជ្រាវមួយពីសាកលវិទ្យាល័យ Virginia State University លោកសាស្ត្រាចារ្យ Fern Hauck បានបកស្រាយថា ទារកដែលបៅទឹកដោះម្តាយតែមួយមុខក្នុងអំឡុងពេល ៦ខែ ក្រោយពីសម្រាលមក នឹងកាត់បន្ថយការនូវបញ្ហាប្រឈមនឹងការបាត់បង់ជីវិតដោយសារជំងឺ SIDS បានរហូតដល់ ៧៣% ឯណោះ ហេតុនេះទឹកដោះម្តាយ គឺជាអាហារចាំបាច់ណាស់សម្រាប់កូនតូច ពីព្រោះថា ទារកដែលបៅទឹកដោះម្តាយនឹងងាយភ្ញាក់ពីគេងឆាប់រហ័សហើយជាវិធីដែលអាចការពារជំងឺ SIDS បាន៕ ប្រភពពី yaooMother and new-born
Subscribe to:
Post Comments (Atom)
No comments:
Post a Comment