Friday, August 24, 2012
អាធំ និងអាល្អិត ជួបគ្នាម្តងលេងបាល់បោះគួរឲ្យអស់សំណើចបំផុត!
source : vorakchun
ចិន៖ បុរសមាឌយក្សម្នាក់ ដែលមានកម្ពស់ខ្ពស់បំផុតនៅអាស៊ីយើងនេះ គឺប្អូនប្រុស Zhang Huan ដែលមានកម្ពស់ដល់ទៅ ២.៣៨ ម៉ែត្រ និងបុរសស្រស់សង្ហាមាឌល្អិត Xu Guoyan បានធ្វើឲ្យប្រិយមិត្តទស្សនិកជនដែលកំពុងទស្សនាផ្ទាល់ ក៏ដូចជាតាមកញ្ចក់ទូរទស្សន៍ ចាប់អារម្មណ៍យ៉ាងខ្លាំងពីសកម្មភាពលេងបាល់បោះនៅទីលានសាលារៀន ពូវ ជីង ក្នុងទីក្រុងម៉ាកាវ ប្រទេសចិន ដែលមើលទៅត្លុកកំប្លែងបំផុត ធ្វើឲ្យពួកគេម្នាក់ស្ទើរតែទប់សំណើចពុំបានឡើយ ខណៈពួកគេទាំងពីរបានជួបមុខគ្នា កាលពីសប្តាហ៍មុននេះ៕
Zhang Huan អាយុ ២៥ ឆ្នាំ និង Xu Guoyan អាយុ ២៤ ឆ្នាំ ត្រូវបានគណៈកម្មការផ្គូផ្គងឲ្យលេងបាល់បោះជាមួយគ្នា ដើម្បីបង្កឲ្យបរិយាកាសសប្បាយរីករាយឡើង ដោយមានការចូលរួមផ្តល់កម្លាំងចិត្តពីសំណាក់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ផងដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment