Monday, July 30, 2012

គ្រូ​ទេវតា​ព្យាបាល​ជំងឺ ​១០០​ មុខ ដោយ​មិន​ប្រើ​ឱសថ​

source : vorakchun
​បន្ទាយមានជ័យ ៖ នៅ​វត្ត​ចាន់​ស៊ី​សាមគ្គី​រាម ភូមិ​វាំង​មួង ឃុំ​កូប​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ អស់​រយៈពេល​ជិត​៣​សប្ដាហ៍​មកហើយ​ដែល​មនុស្ស​ឈឺ​និង​មាន​បញ្ហា​សុខភាព​កាន់តែ​ច្រើនឡើងៗ បាន​ចូលមក​ទទួល​ការព្យាបាល​ជំងឺ​ពី​គ្រូ ដែល​អះអាងថា រូប​បារមី​ទេវតា​ចូល ព្យាបាល​ជម្ងឺ​១០០​មុខ ។ ការព្យាបាល​នោះ​មិនឃើញ​ប្រើ​ឱសថ​និង​វិធី​វេជ្ជសាស្ត្រ​អ្វី​នោះទេ ព្រោះ​គ្រូពេទ្យ​តាំងខ្លួន​នេះ ព្យាបាល​ដោយ​ប្រើ​មន្តអាគម និង​អត់​គិត​កម្រៃ ហើយ​អ្នក​មក​ទទួល​ការព្យាបាល ក៏ អត់​ត្រូវ​បង្ខិតបង្ខំ​និង​ឃើញថា អះអាង​ពី​ភាព​ធូរស្រាល​អាកា​រៈ​ធ្វើទុក្ខ ឬ ឈឺ​ក្នុង​ខ្លួន​ដែរ។​ ​លោក អ៊ិន ណា​រិ​ទ្ធ អាយុ ៣៤ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​/​ឃុំ​បាក់​ព្រា ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែលថា ជា​គ្រូពេទ្យ​បារមី​ទេវតា ឬ ពេទ្យ​ទេវតា​ថា​ជា​គ្រូពេទ្យ​បារមី​ទេវតា ឬ ពេទ្យ​ទេវតា ដូច​រឿង​បូរាណ​នោះបាន​ឲ្យ​ដឹងថា ខ្លួន​ក្លាយជា​គ្រូពេទ្យ ប្រើ​មន្តអាគម​ព្យាបាល​នេះ​បន្ទាប់ពី "​រូប​ចូល​" គឺជា​បារមី​ទេវតា ដែលមាន​៤​អង្គ​។
ក្រោយ​សន្លប់​៧​យប់​៧​ថ្ងៃ ខ្លួន​ក៏​ដឹងខ្លួន​ឡើងវិញ​តាម​ការ​បន់ស្រន់​របស់​ញាតិមិត្ត​។ ពី​នោះមក​ខ្លួន​បាន​រូប​សណ្ឋិត​អោយ​ចេញទៅ​ព្យាបាល​មនុស្ស​ឈឺ​និង​មាន​បញ្ហា​សុខភាព​នៅ​ទិសពាយ័ព្យ​និង​បស្ចិម​។ ការព្យាបាល​គឺ​ធ្វើតាម "​ការចង្អុលបង្ហាញ ឬ អនុសាសន៍​បារមី​ទេវតា ដោយ​ប្រើ​មន្តអាគម មិន​ប្រើ​ឱសថ​អ្វី​ទេ ហើយ​ព្យាបាល​ជំងឺ ១០០ មុខ​មិន​យក​កម្រៃ​និង​មិន​រើសអើង​ឡើយ ។ តែ​មិន​ព្យាបាល​ជំងឺឆ្លង ជំងឺ​សង្គ្រោះបន្ទាន់ និង ជំងឺ​សង្គម​ឡើយ​។ កន្លែង​ព្យាបាល​គឺ​មិន​ត្រូវធ្វើ​នៅផ្ទះ , នៅ​សាលាឆទាន​ឡើយ គឺអាច​ធ្វើ​នៅ​វត្ត។​ ​នៅ​សប្ដាហ៍​ទី​៣​មនុស្ស​ឈឺ​មិនដឹង​មុខ​និង​ដឹង​មុខ​កើន​ដល់​ប្រមាណ​២.០០០​នាក់ ក្នុងនោះ​ក៏មាន​មនុ​ស្សគ ប្រមាណ ១៥០ នាក់ មក​ព្យាបាល​វះ កាត់ ប្រើ​មន្តអាគម ទម្លាយ​បំពង់​សំឡេង​អោយ​និយាយបាន​ឡើងវិញ​ផង ។ គ្រូ​បារមី​នេះ បាន​អះអាងថា ការព្យាបាល​គឺមាន​របៀប និង​មិន​ប្រើប្រាស​ឱសថ​សម័យ​និង​ឱសថ​បូរាណ​ទេ ដោយ ទី​១-​ប្រើ​ទឹកបរិសុទ្ធ​១​ដប ផឹក​១​ថ្ងៃ​៣​ដង​។ ទី​២- ហូប​ស្ករ​គ្រាប់​២​គ្រាប់​ក្នុង​១​ថ្ងៃ​។ ទី​៣-​យក​ក្រមួន​លាប​ពេញ​ខ្លួនប្រាណ បំបាត់​ការឈឺចាប់ ។​ទី​៤-​បន្តក់​ទឹក សារ៉ូ​ដល់​មនុស្ស​ឈឺ ។​ទី​៥- វះកាត់​មនុស្ស​គ​ថ្លង់​អោយ​និយាយ​កើត​វិញ ដោយ​ប្រើ​មន្តអាគម​វះ​បំពង់​សំឡេង ។ ការព្យាបាល​គឺ​ត្រូវ​អុច​ធូប រួច​យក​ជើងធូប​ចុច​ចំ​ត្រង់​ក្បាលមនុស្ស​ឈឺ​និង​សូត្រ​ផ្លុំ​មន្តអាគម បាលី​បា​គូ​សន្លឹក​ដែរ ដែល​នេះ​ជា​វិធី​ក្នុង​ព្រហ្មញ្ញសាសនា​និង​ព្រះពុទ្ធសាសនា​។ ពេល​មនុស្ស​ឈឺ​មក​ច្រើនពេក​គ្រូពេទ្យ​បារមី​នេះ​និយាយថា រូប​បារមី លើស​កម្លាំង​ទ្រាំទ្រ​មិនបាន​។​ ​ទោះយ៉ាងណា ខាង​មន្ត្រី​សុខាភិបាល មិនអាច​ទទួលស្គាល់​ទេ​ថា ការព្យាបាល​អត់​ប្រើ​ឱសថ​តើ​អាចជា​សះស្បើយ​យ៉ាងម៉េច​? ប៉ុន្តែ​មនុស្ស​ឈឺ​មក​ព្យាបាល​ប្រាប់ថា ពួកគេ​បាន​សះស្បើយ ។ ម្យ៉ាង​ការព្យាបាល​អត់​យកប្រាក់ គឺ មានតែ​គ្រូពេទ្យ​នេះ​ជួយឧបត្ថម្ភ​វត្ត​និង​អ្នក​មក​ព្យាបាល​ដែល​ខ្វះខាត​ក្រីក្រ​ផង ក្រោយពី​មនុស្ស​ឈឺ​មានលទ្ធភាព​តាម​សទ្ធា​បាន​ជូន​លុយ​ដល់​គ្រូ​តាម​ស្ម័គ្រចិត្ត​។ មាន​មន្ត្រី​ពាក់ព័ន្ធ​ច្រើន​បាន​ទៅ​ព្យាបាល ឬ ទៅពិនិត្យ​ផ្ទៀងផ្ទាត់​ករណីនេះ ដើម្បី​ដឹង​ពី​ទិដ្ឋភាព រូបភាព របៀប​ព្យាបាល​និង​ការប្រើ​ឱសថ​ព្យាបាល​ជំងឺ​ដល់​ទៅ​១០០​មុខ ថា​ជាការ​បំផ្លើស ឬ យ៉ាងណា​? ព្រោះ​គ្រាន់តែ​ឮថា ឱសថ​១ ផល​ឬ​កែរោគ ព្យាបាល​ជំងឺ​១០០​មុខ​ឯណោះ គឺ​នរណា​ក៏​ពិបាក​ជឿ​ទៅហើយ។​ ​ប៉ុន្តែ​ទាំង​មន្ត្រី​ពេទ្យ​មណ្ឌល​សុខភាព , មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង មន្ត្រី​អាជ្ញាធរ​ដែនដី​ឃុំ​កូប​ជា​ម្ចាស់​ភូមិសាស្ត្រ បាន​អះអាងថា គ្រូពេទ្យ​បារមី​ទេវតា​គឺ​លោក អ៊ិន ណា​រិ​ទ្ធ នេះ​មិនបាន​បង្ខិតបង្ខំ អួតអាង បង្អួត​អំពាវនាវ​ឲ្យ​មនុស្ស​ឈឺ​មក​ព្យាបាល​ទេ ។ ការព្យាបាល ក៏ អត់​គិតលុយ ។ ការព្យាបាល​អត់​ប្រើ​ឱសថ​សម័យ​និង​ឱសថ​បូរាណ​ថែមទៀត​គឺ​ប្រើតែ​ទឹក​ទឹកបរិសុទ្ធ , ស្ករ​គ្រាប់ , ក្រមួន ការសូត្រ​ផ្លុំ​បាលី​បា​គូ មន្តអាគម ៕ ដោយ វិស្ណុ​

No comments:

Post a Comment