Friday, June 29, 2012
៣វិធីកាត់បន្ថយអាការហើមភ្នែក
vorakchun
អាការហើមភ្នែក តែងកើតមានឡើងជាញឹកញាប់ចំពោះអ្នកដែលមិនបានគេង អត់ងងុយ ឬគេងមិនគ្រាប់គ្រាន់។ ៣វិធីខាងក្រោមនេះអាចជួយលោកអ្នកបានក្នុងការកាត់បន្ថយអាការៈហើមភ្នែក។
១- ប្រើថង់តែ
ថង់តែខាម៉ូមៃល៍ (Chamomile) អាចជួយព្យាបាលអាការៈហើមភ្នែក ព្រោះតែប្រភេទនេះមានគុណសម្បត្តិក្នុងការប្រឆាំងនឹងការរលាកពីធម្មជាតិ។ ដូចនេះបន្ទាប់ពីឆុងតែរួចអ្នកគួរទុកថង់កាកតែនោះ ក្នុងទូទឹកកកដើម្បីយកមកប្រើប្រាស់នៅពេលចាំបាច់។
២- ប្រើសណ្តែកឡន់តៅក្លាស្សេ
អ្នកគួរក្លាស្សេសណ្តែកឡាន់តៅ ឲ្យត្រជាក់រួចទើបយកវាមកដាក់លើត្របកភ្នែក។ វាជួយឲ្យសរសៃឈាមនៅលើបរិវេណត្របកភ្នែក រួមមាឌ និងអាចបន្ថយអាការៈហើមភ្នែកបាន។
៣- ក្រែមលាបភ្នែក
អ្នកគួរយកក្រែមលាបភ្នែកទៅដាក់ក្នុងទូទឹកកកឲ្យត្រជាក់មុននឹងយកវាមកលាបនៅលើស្បែកជុំវិញត្របកភ្នែក។ វាមានគុណសម្បត្តិជួយឲ្យសរសៃឈាមរួមមាឌ ដូចសណ្តែកឡាន់តៅក្លាស្សេដែរ។ ប៉ុន្តែអ្នកគួរប្រើក្រែមលាបភ្នែកដែលសាច់ក្រែមជាប្រភេទចេល ព្រោះវាអាចរក្សាភាពត្រជាក់បានយូរ៕ប្រភពពីមេឌៀថៃ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment