Monday, June 25, 2012

គ្រាប់ឈូកការពារមហារីកថ្លើម

Written by ភ្នំពេញដេលីញូវ
ក្រុមគ្រូពេទ្យជំនាញបានឱ្យដឹងថា សារធាតុអាហារសំខាន់ៗដែលមាន នៅក្នុង គ្រាប់ឈូកគឺប្រូតេអ៊ីនមានខ្ពស់រហូត ទៅដល់ ២៣ ភាគរយ (ចំពោះទម្ងន់ស្ងួត ១០០ ក្រាម) ទើបវាជាប្រភពប្រូតេអ៊ីនដូចគ្នានឹងការ ទទួលទានសណ្តែកសៀង ។ មូលហេតុដែលធញជាតិប្រភេទនេះបង្កើតភាពភ្ញាក់ផ្អើលដល់មនុស្សលោកនោះ គឺមានការស្រាវជ្រាវមួយគេបានរក ឃើញថាគ្រាប់ឈូកមានសារធាតុអេនធីអក់ស៊ីដេនក្នុងបរិមាណខ្ពស់ ដែលសារធាតុនេះមាន គុណសម្បត្តិ ជាច្រើនយ៉ាងដូចជា ជួយបង្អង់ដំណើរចុះខ្សោយនៃអវយវៈ និង ស្បែក ជួយ ការពាររោគមហារីក ជាពិសេសមហារីកថ្លើម ។
គ្រាប់ឈូកមានប្រយោជន៍ខាងឱសថខ្ពស់ណាស់ គ្រូពេទ្យបុរាណថៃមានជំនឿថា វាជួយ ប៉ូវកម្លាំង កែរោគ ឈឺសន្លាក់ផ្សេងៗ បំបាត់ក្តៅក្នុង បំបាត់ស្រេកទឹក ។ ចំណែកឯក្រុមគ្រូពេទ្យ បុរាណចិនវិញបានឱ្យដឹងថា គ្រាប់ឈូកជួយប៉ូវក្រលៀន លំពែង បេះដូង និង ថ្លើម ដែល ស្របគ្នានឹងកិច្ចស្រាវជ្រាវនៅក្រៅប្រទេសដែលបញ្ជាក់ថា “សារធាតុអេនធីអក់ស៊ីដេននឹង ជួយ ការពារ និង ប៉ូវថ្លើម ជាពិសេសថ្លើមដែលត្រូវបញ្ចោញសារធាតុ ដែលជា ភ្នាក់ងាររំញ្ញោចឱ្យកើតមហារីកថ្លើមចេញពីរាងកាយ ទើបការទទួលទានគ្រាប់ឈូកអាច ការពារការកើតមហារីក” ។ ចំណែកឯវិធីជ្រើសរើសទិញឱ្យទទួលបានគ្រាប់ឈូកស្រស់ថ្មី គុណភាពល្អ មានដូចតទៅ ៖ * ប្រភេទអប់ស្ងួត ១- ត្រូវជ្រើសរើសគ្រាប់ដែលមានពណ៌លឿងពងមាន់ បើមានពណ៌លឿងចាស់បញ្ជាក់ ថាជាគ្រាប់ឈូក ចាស់ដែលទុកយូរហើយ គ្រាប់មិនបែក និង មិនប្រឡាក់ដី ។  ទងគ្រាប់មិនខ្មៅ (ប្រសិនបើខ្មៅបញ្ជាក់ថាជាគ្រាប់ដែលទុកយូរហើយ) ។ ២- មិនធុំក្លិនក្រពុល ឬ ផ្តុស ។ ៣- ប្រភេទស្រស់ ជ្រើសរើសផ្លែណាដែលមានគ្រាប់ខ្នាតធំ ពណ៌បៃតងខ្ចី ទើបទទួលបានគ្រាប់ឈូកដែល មានសាច់ស្រួយ ផ្អែមល្អ ។ លើកនេះបើប្រទះឃើញផ្លែឈូកស្រស់នៅផ្សារ កុំភ្លេចទិញទុកទទួលទានផង ៕

No comments:

Post a Comment